កាលពីព្រេងនាយ មានបុរសង្នកស្រែម្នាក់ ប្រកបរបរចិញ្ចឹមជីវិតតែនឹងដាក់ជុយយក
ត្រី មកលក់ដូរប៉ុណ្ណោះ ។ បុរសនោះ មានកូនប្រុសពីរនាក់ កូនបង អាយុ ១៣ ឆ្នាំ កូន
ប្អូនអាយុ ១១ ឆ្នាំ ។ ប្រពន្ធស្លាប់ទៅ គាត់នៅពោះម៉ាយជាមួយ នឹងកូនទាំងពិរ ហើយ
រកស៊ីចិញ្ចឹមកូនតែនឹងដាក់ជុយដដែល ។ វេលាដែលបុរសនោះ ទៅព្រៃ រកវល្លិ៍ផ្តៅធ្វើ
ជុច តែងយកកូនបងទៅជាមួយ, ឯកូនប្អូនទុកឲ្យនៅចាំផ្ទះ ។ ថ្ងៃមួយ កូនប្អូនមាន
សេចក្តីសង្ស័យនឹងឪពុកទៅព្រៃបោចវល្លិ៍ផ្តៅធ្វើជុច ពេកណាស់ ព្រោះចង់ដឹងថា តើ
ឪពុកធ្វើជុចយ៉ាងណា ខ្លួនមិនដែលឃើញសោះ ក៏និយាយប្រាប់ឪពុកថា «ឪ! ខ្ញុំមិន
ហ៊ាននៅផ្ទះតែម្នាក់ឯងទេ ខ្ញុំខ្លាចណាស់! សូមយកខ្ញុំទៅព្រៃជាមួយផង» ។ ឪពុកក៏
ព្រមយកកូនប្អូនទៅជាមួយ ។ លុះទៅដល់ព្រៃឪ ពុកក៏ខំប្រឹងរកបោចវល្លិ៍ផ្តៅបាន
ហើយ យកមកពុំច្រៀកជាចម្រៀតតូចៗ ល្មមនឹងធ្វើជាសរសៃជុយ គាត់ក៏រែងធ្វើជា
ជុចទៅ ។ កូនបងដែលធ្លាប់តែតាមឪពុកទៅព្រៃធ្វើជុចសព្វៗថ្ងៃ មិនដឹងជាឪពុកធ្វើ
ជុចយ៉ាងណាឡើយ ព្រោះមិនយកចិត្តទុកដាក់នឹងការងារនោះសោះគ្រាន់តែបាន
ឃើញជុច ជាប់ត្រីប៉ុណ្ណោះ ។ ឯកូនប្អូនដែលទើបតែនឹងបានតាមទៅក្នុងថ្ងៃនោះ ក៏ខំ
ពិនិត្យ មើលឪពុកធ្វើជុច ចាប់តាំងពីកាន់កាំបិតយកទៅកាប់វល្លិ៍ផ្តៅ រហូតដល់កើត
ជារាងជុច យកទៅដាក់ត្រី ជាប់បានត្រីហើយ យកត្រីមកដុតមកអាំង ចម្អិនជាចំណី
អាហារ ។ ជួនជាថ្ងៃមួយនោះ ឪពុកភ្លេចមិនបានយកដែកភ្លើងទៅ គ្មានអ្វីនឹងបង្កាត់
ភ្លើង អាំងត្រីឲ្យកូនបរិភោគ ក៏ទៅកាប់ឫស្សីស្ងួតមួយកំណាត់ យកមកកូតនឹងគ្នាឲ្យ
ទាល់តែក្តៅ កើតជាភ្លើងឆេះបាន ហើយគាត់បង្កាត់អាំងត្រី ឲ្យកូនទាំងពីរនាក់
បរិភោគចម្អែតផ្ទៃមួយពេលទៅ ។ ចំណេរចេរកាលមកខាងក្រោយ ឪពុកមានជំងឺជា
ទម្ងន់ ស្លាប់ទៅ ។ កូនទាំងពីរនៅកំព្រារញង់ ឥតមេបានឹងចិញ្ចឹមបីបាច់ថែរក្សា រស់
នៅដោយទ្រព្យបន្តិចបន្តួចដែលសល់ពីឪពុក មិនយូរថ្ងៃខែប៉ុន្មានក៏អស់ទ្រព្យនោះ
ទៅ ទើបប្អូននិយាយនឹងបងថា «ឱបងអើយ! កាលពីដើមយើងបានឪពុកទំនុក
បម្រុង រកស៊ីចិញ្ចឹមយើងទាំងពីរនាក់យើងឥតមានសេចក្តីព្រួយលំបាកអ្វីឡើយ ចាំតែ
បរិភោគស្រាប់ៗ ឥឡូវនេះឪពុកយើងស្លាប់ចោលទៅហើយ ឯយើងទាំងពិរនាក់
សោតទៀត ក៏មិនទាន់ពេញកម្លាំងល្មមនឹងរកស៊ីចិញ្ចឹមជីវិតបានដោយខ្លួនឯង ទាំង
បងក៏នៅតូច ទាំងខ្ញុំក៏នៅតូចនឹងទៅរកស៊ីឈ្នួលជួលព័ទ្ធអ្នកជិតខាង ក្រែងគេមិន
ព្រមទទួល ពីព្រោះយើងជាមនុស្សកំព្រាអនាថា រកទីពឹងគ្មាន គេមិនហ៊ានឲ្យនៅជា
មួយ គេមិនទុកចិត្តយើង ហេតុតែយើងគ្មានមេបាថែរក្សា បើដូច្នេះ តើបងគិតយ៉ាង
ណា ឲ្យបានរស់នៅជាមួយនឹងគេឯង បង! អង្ករយើង ថ្ងៃនេះនៅតែ ១ ទូកដៃ ល្មមតែ
ល្ងាចនេះ, ថ្ងៃស្អែកគ្មានអង្ករដាំបាយបរិភោគទេ, បង! ដើរសូមទានគេឬដូចម្តេចហ៎ះ!
ខ្ញុំមិនទៅសូមទេខ្មាសគេណាស់ ស៊ូតែពីស្លាប់» ។ បងសួរប្អូន «ម្តេចក៏អូនថាយ៉ាង
នេះ?» ។ ប្អូនឆ្លើយតបទៅនឹងបងថា «ខ្ញុំមានដៃពីរជើងពីរ គំនិតមារយាទ ដូចអ្នក
ទាំងពួងដែរ» ។ «ឱ! ប្អូនឯងគិតយ៉ាងហ្នឹង? ពិតមែនតែមានដៃពីរជើងពីរ គំនិតមារ
យាទដូចង្នកទាំងពួងមែនហើយ តែខ្លួនយើងនៅតូចណាស់ មិនអាចនឹងពុនរែក កាប់
គាស់ លីសែងអ្វីបានឡើយ » ។ «ឱ! បងអើយ សត្វចាបវាដែលទៅពុនរែក លី សែង
ឯណាដែរឬ? ម្តេចក៏វាចិញ្ចឹមកូនវារស់ ហើយកូនវាទៀត ធំឡើងរកស៊ីដូចមេវាទៀត
បាន, ចុះបង ម្តេចក៏មិនគិតដល់ការងាររបស់ឪពុកយើងផង ?» ។ «ប្អូន! លាក់បាំង
អី្វ! កាលពីខ្មោចឪយើងនៅរស់នៅឡើយ គាត់រកស៊ីចិញ្ចឹមយើងតែនឹងដាក់ជុច ប៉ុន្តែ
បងមិនដឹងថាគាត់ធ្វើជុច យកទៅដាក់ត្រីយ៉ាងណាទេ បងចាំតែឆ្អិនតែម្ង ។ ម្យ៉ាង
ទៀតកាលគាត់យករបស់អ្វីមកធ្វើជុច ក៏បងមិនចាំ ហើយគាត់ធ្វើជុចនោះមាន
សណ្ឋានបែបណា ក៏បងមិនដឹងទាំអអស់, បើដូច្នោះ ឲ្យបងធ្វើដូចម្តេចកើត ឃើញតែ
ការសំទានរកស៊ីឈ្នួលគេហ្នឹងហើយ ដូចជាស្រួលគ្រាន់បើ ប្អូន! ណ្ហើយចុះ! កាត់កេរ្តិ៍
ខ្មាសសិនទៅចុះ ទម្រាំយើងធំល្មរកស៊ីខ្លួនឯងបាន! ។ «ទេ!បង ខ្ញុំមិនទៅសូមទានឬ
ស៊ីឈ្នួលគេទេ ខ្មាសគេណាស់ ពីព្រោះពូជយើងមិនដែលសុំទាន ឬស៊ីឈ្នួលគេបើទុក
ជាពីជីតាទួតលួតលាមក ធ្លាប់សុំទាន ឬស៊ីឈ្នួលឲ្យកម្លាំងគេប្រើដូចជាសត្វតិរិច្ឆានក៏
ដោយ ខ្ញុំមិនព្រមប្រព្រឹត្តតាមបវេណីវង្សត្រកូលនោះដែរ, នៃបង! ប្អូនគិតឃើញថា
«កាលបើមានអ្នកសម្បុរសចិត្តល្អ ដាក់ទានឲ្យយើង ឬ ក៏បានទៅច្រកកោននឹងចៅ
ហ្វាយនាយ យើងក៏បានស្រួលបន្តិចទៅ, តែបើប្រទះពារទៅលើអ្នកចិត្តតក់ម៉ក់
អាក្រក់សំឡក់ភ្លែកស្លែ ដូចភ្នែកមៀម គំហកគំរាម្រ័យក្នុងព្រៃនោះអស់កាលជាយូរ
បានសេចក្តីសុខ សប្បាយ រកស៊ីតែនឹងដាក់ជុចសត្វព្រៃប៉ុណ្ណោះ ។ ពួកសត្វដែលដើរ
មកជាប់ជុចកុមារទាំងពីរនោះ តាំងតែពីសត្វជ្រូកព្រៃ រមាំង ឈ្លូស រហូតដល់ដំរី ។
រាត្រីមួយ កុមារប្អូនបានឃើញដំរីស្តមួយយ៉ាងធំ ដើរក្បែររធ្នះនោះ ក៏មានបំណងចង់
ស៊ីសាច់ដំរី ទើបនិយាយប្រាប់បងថា «ខ្ញុំចង់ស៊ីសាច់ដំរីណាស់ ត្បិតមានដំរីស្តមួយ
យ៉ាងធំធាត់ ដើរមកក្បែរធ្នះយើងរាល់រាត្រី ខ្ញុំគិតដាក់ជុចយកដំរីនេះឲ្យបាន» ។ បង
និយាយឃាត់ថា «ណ្ហើយប្អូន កុំ!ដំរីនេះធំណាស់ ប្អូនដាក់វាមិនជាប់ទេ ឬថា ប្រសិន
ជាវាដើរមកជាប់ជុចប្អូនហើយ វាបម្រះត្រដររួចទៅនោះ វាខឹង, កាលបើវាខឹងហើយ
ថ្ងៃក្រោយវាមកព្រេចធ្នះយើង, ល្អិតល្អោចខ្ទេចខ្ទី ហើយវាជាន់សម្លាប់យើង ស៊ីជា
ចំណីអាហារ ពុំលែងឡើយ» ។ «ទេ មិនអីទេបង កុំព្រួយ! នៅឲ្យតែស្ងៀមទៅចុះ ចាំ
មើលខ្ញុំធ្វើជុចដាក់ដំរីនេះឲ្យទាល់តែបាន » ។ ប្អូនថាដូច្នោះហើយ ក៏រកកាប់ផ្តៅក្រែក
យ៉ាងធំៗ យកមករែងធ្វើជុច ដាក់ត្រង់កន្លែងដែលដំរីគោចរ ។ ឯដំរីដែលដើរមក
សព្វរាត្រី ឥតមានគិតក្រែងអ្វីសោះឡើយ ដោយគិតថា «ព្រៃនេះ ស្រេចលើអញ
ហើយ គ្មានអ្នកណាជាចំបងលើអញទៀតទេ» ក៏ដើរតម្រង់ត្រង់មកកន្លែងដែលកុមារ
ដាក់ជុច ស្រាប់តែចូលទៅក្នុងជុច ជាប់ខ្លួនចង្អៀតណែនក្តន់ ខំបម្រះននៀលស្រែក
រោទិ៍រំពងព្រៃធំយ៉ាងណា ក៏មិនរួច, មិនយូរប៉ុន្មានដាច់ខ្យល់ស្លាប់ទៅ ។ កុមារទាំងពីរ
នាក់ បានឃើញដំរីជាប់ជុចស្លាប់ហើយ បបូលបងប្អូនបំពក់ភ្លើងភ្នក់យ៉ាងធំ ដុតឆ្អើរ
ដំរី ។ វេលានោះ ក្លិយឈ្ងុយសាច់ដំរី ក៏ផ្សាយរហូតភពជាទីអាស្រ័យនៃយក្ស ដែល
មានអំណាចគ្របសង្កត់ពួកយក្សឯទៀតៗ ។ យក្សនោះលាន់មាត់ថា ថ្ងៃនេះធុំក្លិនអ្វី
ក៏ឈ្ងុយឈ្ងប់ម្ល៉េះ? មានអ្នកណាឆ្អើរសាច់ឯណាអេះ? បើដូច្នេះ អញនឹងទៅរកមើល
ក្រែងបានមួយចម្អែត ពីព្រោះសាច់នេះក្លិនឆ្ងាញ់ណាស់ ហើយដោយស្មានទៅ
ប្រហែលជាច្រើនផង បានជាធុំក្លិនផ្សាយមកដល់ទីអញយ៉ាងនេះអញទៅគំរាមយក
ស៊ីទាំងអស់ កុំឲ្យអ្នកឆ្អើនេះនោះវាបានស៊ី » គិតដូច្នេះហើយ ក៏ចាប់យកដំបងពេជ្រ
គ្រវីហោះឡើងលើអាកាសវេហាស៍ ងាកមើលចុះឡើង ឃើញផ្សេងហុយៗ ត្រង់ព្រៃធំ
ក៏ហោះចុះសំដៅទៅត្រង់កន្លែងផ្សែងនោះ ក្រឡេកមើលទៅឃើញក្មេងតូចពីរនាក់
កំពុងឆ្អើរដំរី, គិតថា«ថ្ងៃនេះ ពេញជាមហាលាភហើយ បានទាំងចំណី បានទាំងម្ចាស់,
បើដូច្នេះ តើអញនឹងស៊ីដំរីមុន ឬស៊ីក្មេងមុនអេះ? បើស៊ីដំរីមុន ក្រែងក្មេងនេះវាភ័យ
នឹងអញ រត់ពួនបាត់តៅ ឥឡូវនឹងស៊ីក្មេង គ្មានអ្វីគ្រាន់ធ្វើជាបង្អែម សម្រាប់លាងមាត់
ខាងក្រោយ» ។ នៅទីបំផុតនោះ យក្សសម្រេចចិត្តថា«ណ្ហើយ! អញស៊ីដំរីមុនចុះ ទុក
ក្មេងស៊ីក្រោយជាបង្អែមវិញ ទើបជ្រះមាត់ស្រួល, ក្មេងនេះ វាមិនមែនរត់ពួនទៅ
ឯណាឡើយ ទុកជាវារត់ពួនកន្លែងណាក៏មិនកំបាំងនឹងភ្នែកអញដែរ, វាមកពីស្រុក
ភូមិរបស់មនុស្សលោក ចូលមកដល់ព្រៃនេះម្ល៉េះហើយ វារត់ទៅណានឹងរួច» ទើប
យក្សចូលទៅគម្រាមកុមារដែលកំពុងឆ្អើរដំរីនោះថា « វ៉ីអាក្មេងច្រមក់! អាឯងមកពី
ណា? ដើរចេញឲ្យឆាប់» ។ កុមារទាំងពីរដើរចេញពីទីនោះទៅ ។ ប៉ុន្តែ កុមារបងមាន
សេចក្តីភិតភ័យតក្កមា ព្រោះខ្លួនស្គាល់ច្បាស់ជាយក្សហើយ បានដឹងប្រាកដអំពី
សម្នាក់ចាស់ៗ គេនិយាយប្រាប់ថា «យក្សខ្លួនធម មានចង្កូមពីរ សម្រាប់ស៊ីមនុស្ស
លោក» តែមិនចេញវាចាប្រាប់ប្អូនឡើយ ។ ចំណែកខាងកុមារប្អូនគិតថា «មនុស្ស
នេះមកពីណា រូបរាងធំគម្រាំង ធ្មេញធំៗ សស្ងាចប៉ុនៗចបកាប់ ភ្នែកឡើងក្រឡោតៗ
ក្រហមត្លែត ដូចភ្នែកអាអូត ស្បែកមុខឡើងគគ្រីតគគ្រាត ដូចស្បែកគីង្គក់ ដងខ្លួន
ដូចក្របីដេកភក់ សំឡេងឮគ្រក់ៗ ដូចជាទឹកដក់ក្នុងរន្ធឈើ ដុះពុកមាត់ ពុកចង្កា
ស្រមេមស្រមាម ដូចបីសាចរាជភូត, អានេះប្រហែលជាមិនខ្លាចកោតញញើតចិត្ត
អញទេ បានជាហ៊ានមកនិយាយកំហែងអញដូច្នេះ, មិនអីទេ! អាឯងព្រហើនហ៊ានស៊ី
ដំរី» ។ កុមារប្អូនថយចេញពីកន្លែងនោះមិនឆ្ងាយប៉ុន្មាន ទៅឈរមើលយក្សស៊ីដំរី តែ
ក្នុងចិត្តនឹកខ្នាញ់ពេកណាស់ មិនទាន់ចេញស្តី ថាដូចម្តេចៗឡើយ គ្រាន់តែនឹកក្នុង
ពោះប៉ុណ្ណោះ ។ ពេលនោះយក្សសួរថា «នៃអាក្មេង! អាឯងធ្វើដូចម្តេច បានជាបាន
ដំរីនេះយកមកឆ្អើរ?» ។ ពេលនោះកុមារតូចបានឱកាស ក៏ឆ្លើយតបទៅយក្សវិញថា
«ពូឯងសួរចង់ដឹងអ្វី? គិតតែបរិភោគទៅចុះ! កុំចាំបាច់ដឹងហេតុការណ៍អ្វីឡើយ» ។
«យើ! អាច្រមក់! ប្រាប់ឲ្យឆាប់ៗ អញស៊ីអាឯងឥឡូវនេះហើយ» យក្សសួរគំរាមកុមារ
តូច ។ «អើ! ដំរីនេះ វាដើរមកជាប់ជុចខ្ញុំ» កុមារឆ្លើយតបនឹងយក្ស ។ «យីអើ! អាឯង
ធ្វើជុចដូចម្តេចក៏ដាក់ដំរីបាន អាឯងនិយាយកុហកទេឬ? ក្រែងដំរីវាស្លាប់ខ្លួនវាទេដឹង
? ហើយអាឯងនិយាយបញ្ឆោតអញយ៉ាងនេះទៅ មើលអាឯងនិយាយឲ្យត្រង់កុំហុក
តែកុហក អញស៊ីឯងទៀត ឥឡូវនេះមិនខាន» ។ «ខ្ញុំមិនចេះនិយាយកុហកទេ, ពូឯង
មើលចុះ! ជុចខ្ញុំនៅឯណោះហ្ន៎» ។ «ប្រាកដជាអាឯងដាក់ជុចដំរីនេះបានមែន? »
យក្សសួរសង្កត់សង្កិនកុមារ ។ «មែន» កុមារឆ្លើយតបយ៉ាងយកជុចមកហើយប្រាប់
យក្សថា «ពូឯងចងដឹង ចូលទៅក្នុងជុចខ្ញុំលងមើល!» ។ ដោយហេតុតែការមើល
ងាយថា «សត្វបើជុចសរសៃរ៉ើងៗប៉ុណ្ណោះ អញគ្រាន់តែកម្រើក ក៏ដាច់ខ្ទេចខ្ទីដែរ»
ថាហើយក៏ត្បុលក្បាលចូលទៅក្នុងជុច ផុតដៃផុតជើងទាំងអស់ ស្រាប់តែជុចរឹតរួត
តឹងខ្លួនដូចគេចាក់ស្រែះ បម្រះននៀលបាក់ឈើព្រៃល្អឹតល្អោច ស្រែកទ្រហោរំពង
ព្រៃ, រឹទ្ធិយក្សដែលធ្លាប់ពូកែយ៉ាងណា ក៏ប្របូលយកមកអស់ ថែមទាំងនឹកសូធ្យមន្តរ
បៀនសិល្បសាស្រ្ត ដែលធ្លាប់ចេះធ្លាប់រៀនមកប៉ុន្មាន ក៏នៅតែរើមិនរួចពីជុចនោះ រឹត
តែតឹងឡើងៗ ស្ទើរនឹងដាច់ខ្យល់រកតែស្តីនិយាយស្ទើរតែមិនរួច ។ យក្សទើបដឹងថា
«ជុចក្មេងនេះ ពូកែមែន បើអញមិននិយាយអង្វរឲ្យវាស្រាយជុចនេះចេញទេ នឹង
ស្លាប់អាសារឥតការមិនខាន» ទើបនិយាយអង្វរកុមារថា «ឱលោកអើយ! កាលពីដើម
ខ្ញុំមើលងាយជុចលោកដោយ គិតឃើញថា មើលទៅមិនល្មមនឹងកម្លាំងខ្ញុំសោះ, ហេតុ
តែសេចក្តីមើលងាយនេះហើយ បានជាខ្ញុំស្ទើរតែស្លាប់ខ្លួនយ៉ាងនេះ, ហេតុនេះ សូម
លោកអាណិតខ្ញុំម្តងទៅចុះខុសម្តងឆ្គងមួយថ្ងៃ សូមលោកអធ្យាស្រ័យឲ្យតែរស់ជីវិត
កុំឲ្យតែខ្ញុំស្លាប់» ។ ឯកុមារ បានឃើញយក្សបម្រះននៀលមិនរួចអំពីជុចរបស់ខ្លួន
ហើយ ថែមទាំងឮនិយាយអង្វរទៀត កាំបិតនៅដៃ និយាយតទៅនឹងយក្សវិញថា
«ម៉េចអាឯងជឿអញទេ? ឥឡូវ មកធ្វើជានិយាយអង្វរ, ឯសាច់ដំរីអញ ឯងស៊ីអស់
ហើយគិតនឹងស៊ីអញទៀត អាឯងថ្លើមធំណាស់ អញមិនយកអង្វរអាឯងទេ, ល្ងាច
នេះ អញគ្មានអ្វីស៊ីសោះ ម្តងនេះអញស៊ីថ្លើមអាឯងហើយ ចុះមកបង! ទៅរកកាប់
ឫស្សីមកធ្វើត្រណោត ដោតថើ្លមអាខូចនេះអាំងស៊ី» ។ បងក៏ចុះពីធ្នះមកទាំអភ័យ
ញញីញញ័រដល់មកជិតប្អូនឃើញយក្សគួរ សម្បើម ក៏រឹងរឹតតែញាប់ញ័រ ។ ប្អូន
និយាយថា «ឈប់បង! កុំញ័រចង់ស៊ីសាច់វាពេក ឈប់សិន! ចាំឆ្អិនសិន, ហ៎! ញ័រចង់អ្វី
ទៀតហើយ! កុំញ័រអ្វីពេក ហើយស៊ីឆៅមិនឆ្ងាញ់ទេ ហើមពោះពុងណា៎បង!» ។ យក្ស
ឮសម្តីកុមារនិយាយនឹងបងដូច្នោះហើយ រឹងរឹតតែភិតភ័យស្លុតព្រលឹង ហើយនិយាយ
អង្វរកុមារទៀតថា «ឱលោកម្ចាស់ថ្លៃអើយ! សូមលោកអាណិតខ្ញុំ យកតែបុណ្យម្តង
ទៅចុះ, ខ្ញុំនឹងជូនកន្លែងបក់កន្សែងបោយមយួ ឲ្យតែលោកលែងខ្ញុំឲ្យបានរស់មាន
ជីវិត, ត្បិតខ្ញុំជាស្តេចយក្ស គ្រប់គ្រងអាណាប្រជានុរាស្រ្ត បើលោកឲ្យខ្ញុំស្លាប់ទៅសម
ជាស្រុកទេសរបស់ខ្ញុំអន្តរធានមិនខាន ទាំងកូនប្រពន្ធខ្ញុំទឪត ក៏ពុំមានទីពឹង» ។
កុមារប្អូនសួរបញ្ជាក់យក្សថា «ចុះឯងឲ្យកន្សែងបក់កន្លែងបោយដល់យើង កន្លែង
នោះ បើបក់បោយទៅ អាចឲ្យសម្រេចប្រយោជន៍ដូចម្តេចខ្លះ?» ។ «តាមតែលោក
ចង់បានអ្វី បក់មក បានតាមប្រាថ្នា បើចង់ឲ្យបាត់ទៅវិញ គ្រាន់តែបោយថា ទៅវិញចុះ
ក៏ស្រាប់តែបាត់អស់រលីង» ។ «ប្រាកដជាឯងឲ្យយើងមែនឬ?» ។ «មែន» ។ «ក្រែង
កុហកអញទេដឹង?» ។ «មិនកុហកទេលោក» ។ «បើកុហក តើឲ្យយើងធ្វើដូចម្តេច?
យើងមិនទុកចិត្តទេ ពីព្រោះឯងជាស្តេចសោយរាជ្យ ក្រែងរួចពីកណ្តាប់ដៃយើងទៅ
បបួលរេហ៍ពលមកច្បាំងនឹងយើងវិញ? បង! យកកាំបិតមកពន្លះសាច់វា អាំងស៊ី
សម្រន់សេចក្តីឃ្លាន១ស្របក់ សិន» ។ បងនោះនៅតែមិនទាន់បាត់ភ័យនឹងយក្ស ។
យក្សឮកុមារតូចឲ្យបងយកកាំបិត មកពន្លះសាច់ខ្លួនដូច្នោះ ក៏ញាប់ញ័រស្ទើរបាត់
ស្មារតី ហើយនិយាយអង្វរកុមារនោះទៀតថា «សូមលោកទុកតែជីវិតឲ្យចុះ ខ្ញុំនឹង
ប្រគល់រាជ្យទាំងអស់ព្រមទាំងស្រុកសួយទាំងអម្បាលម៉ាន ជូនលោកទៀត ខ្ញុំសូមរួច
តែខ្លួននឹងភរិយាបុត្រីបុត្រា ហើយនៅធ្វើជាសេនារក្សាលោកទៀត » ។ កុមារប្អូនក៏
សួរបញ្ជាក់យក្សថា «បើឯងនិយាយទៀតត្រង់មែន ណ្ហើយ! យើងអត់ទោសឲ្យបាន,
តែយើងមិនដឹងជាឯងស្តេចសោយរាច្យនៅនគរណា ចុះធ្វើម្តេចឲ្យយើងទៅតាមយក
នគរឯងបាន? » ។ «ឱលោក មិនសល់ក្រអ្វីនឹងអញ្ជើញទៅឯនគរខ្ញុំនោះទេ ឲ្យតែ
លោកលែងខ្ញុំចុះ ខ្ញុំនឹងធ្វើតម្រុយជាលំអានរហូតដល់ទៅរនគរខ្ញុំឯណោះ » ។ «ឯង
ធ្វើតម្រុយបែបណា?» ។ ខ្ញុំកាច់មែកឈើសស់បោះ ហែៗ តាមផ្លូវទៅកាលបើលោក
អញ្ជើញទៅ សូមទៅតាមមែកឈើដែលខ្ញុំកាច់បោះនេះចុះ »។ កុមារទាំងពីរ ក៏ព្រម
ដោះយកចេញពីជុច ។ ឯយក្សបានរួចខ្លួនពីជុចហើយ ក៏ក្រាបថ្វាយបង្គំកុមារទាំងបីរ
ដើរទៅនគរខ្លួនវិញ ហើយកាច់មែកឈើជាតម្រុយ ដើម្បីជាទីសម្គាល់ដល់កុមារទាំង
ពីរប្រាណ ឥតមានកុហកភូតភរអ្វីឡើយ លុះដល់ទៅនគរហើយចូលទៅនិយាយ
ប្រាប់ពួកពលសេនាយោធាទាហាន ដេលនៅចាំក្លិងទ្វារទាំង ៧ ជាន់ថា «នែវ៉ីយ! ថ្ងៃ
ស្អែកនេះមានក្មេងតូចៗ ពីរនាក់ ជាក្មេងមនុស្សលោក មកដណ្តើមរាជ្យអញ បើឯង
ឃើញវាមកហើយ ត្រូវឃាត់កុំឲ្យវាចូល តែកុំធ្វើទុកបុកម្នេញវាឡើយ គ្រាន់តែស្រែក
ឃាត់ប៉ុណ្ណោះបានហើយ ពីព្រោះក្មេងនោះពូកែណាស់ អម្បាលអញដែលមានរឹទ្ធី
មានអំណាចច្បាំងដណ្តើមយកនគរឯទៀតៗ បាន មកធ្វើជាប្រទេសរាជទាំងប៉ុន្មាន
ក៏វាដាក់ជុចអញជាប់ស្ទើរតែនឹងស្លាប់អសារឥតការ, តែពួកឯងរាល់គ្នាឃាត់វាល្បង
មើលសិនចុះបើវាមិនខ្លាចទេ បើកផ្លូវឲ្យវាចូលមកចុះ» ។ យក្សបានប្រាប់គ្រប់សេនា
អ្នកចាក្លោងទ្វារទាំង៧ ជាន់សព្វគ្រប់ហើយ ក៏ចូលទៅក្នុងប្រាសាទ សម្ងំដេកលក់
ស្រមុកកក្រើកប្រឹថពី ។ ឯកុមារបងប្អូនទាំងពីរនាក់ ក៏បណ្តើរគ្នាទៅនគរយក្សតាម
តម្រុយមែកឈើ លុះបានទៅដល់ហើយក៏ជួបប្រទះនឹងពួកកងទ័ពមួយកង ដែលនៅ
ចាំក្លោងទ្វារទី៧ នោះកុមារបង កាលបានឃើញយក្សច្រើនដល់ម្ល៉ោះ ក៏ភ័យញាប់ញ័រ
ស្ទើរនឹងបាត់ស្មារតី, ប្អូននិយាយកម្លាបងឡើងថា «នែបង កុំញ័រចង់ពេក! ឈប់! កុំ
អាលចង់ចាប់កាប់ធ្វើបាបវា ឈប់ៗ កុំៗ យើបង! ស្ទើរតែឃាត់មិនឈ្នះណ្ហើយ កុំញ័រ
ចង់ពេក វាខ្លាចបងឯងហើយ» ។ ពួកទាហាន យក្សបានឮកុមារនិយាយដូច្នោះ ក៏
ខ្លាចរួញខ្លួន ឥតហ៊ានមាត់កអ្វីសោះ បើកផ្លូវឲ្យកុមារទៅដោយស្រួយរហូតដល់ទៅ
ទ្វារក្នុងគម្រប់៧ជាន់ យក្សខ្លាចទាំងអស់ ។ ទើបនាំបងប្អូនឡើងទៅលើប្រាសាទ
យក្ស ឃើញយក្សកំពុងដេកស្រមុកខ្ទ័រប្រាសាទ ឃើញពួកស្រីស្នំកំពុងតែអង្គុយបក់
ខាងស្តាំមួយរយ ខាងធ្វេងមួយរយ ។ ឯបងឃើញយក្សច្រើនសម្បើមណាស់ពេក ក៏
ភ័យស្លុតស្មារតី ប្អូនស្រែកហៅយក្សថា «នែ! អានេះក្រោកឡើង ! អញមកដល់ហើយ
ដេកដល់ណាទៀត» ។ យក្សឮសំឡេងកុមារតូចស្រែកហៅខ្លួន ដែលកំពុងដេកលក់
ដូច្នោះ ក៏ភ្ញាក់ដឹងខ្លួនឡើង ក្រឡេកមើលទៅ ស្គាល់ជាក់ជាកុមារម្ចាស់ជុច ក៏ភិតភ័យ
មហិមា ស្ទុះមកម្នីម្នាក្រាបថ្វាយបង្គំកុមារតូចទាំងពីរ ហើយប្រាប់ពួកស្រីស្នំដែលកំពុង
អង្គុយគាល់ ប្រើអមាត្យឲ្យហៅពួកសេនាបតី នាហ្មឺនមុខមន្រ្តី ព្រាហ្មព្រឹទ្ធ បុរោហិត
បណ្ឌិតកវី ឲ្យចូលមកក្នុងបុរីយ៉ាងឆាប់វៃៗ ។ លុះពួករាជសេវកាមាត្យមកជួបជុំគ្នា
សព្វគ្រប់ហើយ យក្សស្រែកប្រកាសថា «អ្នករាល់គ្នាចូរក្រាបថ្វាយបង្គំស្តេចមនុស្ស
ទាំងពីរនាក់នេះ ហើយត្រូវគោរពកោតខ្លាចយកចិត្តតុកដាក់ឲ្យដូចជាខ្លួនអញ ត្បិត
អញប្រគល់រាជ្យ ឲ្យស្តេចមនុស្សលោកនេះសោយហើយ ។ អញសូមរួចតែខ្លួន
ប៉ុណ្ណោះទេ, ឯអ្នកទាំងអស់ត្រូវនៅជ្រកក្រោមម្លប់បុណ្យស្តេចមនុស្សលោកនេះចុះ»
។ ពួករាជសេវកាមាត្យទាំងអស់ ក្រាបថ្វាយបង្គំកុមារទាំងពីរគ្រប់គ្នា ឥតមាននរណា
មួយ ហ៊ាននិយាយថាដូចម្តេចឡើយ ។ យក្សក៏បានរៀបពិធីអភិសេកជាឯកមង្គល
ប្រជុំពួកពលយោធាជាអនេកប្រការ ហើយប្រគល់ធីតារបស់ខ្លួនឲ្យជាមហេសី ។
ប៉ុន្តែកុមារប្អូនមិនសោយរាជ្យខ្លួនឯងទេ ឲ្យបងសោយរាជ្យវិញ ព្រោះយល់ឃើញថា
បងបានចិញ្ចឹមបីបាច់ថែរក្សាខ្លួន ។ កុមារទាំងពីរ សឹងនៅជាសុខសប្បាយក្នុងនគរ
យក្សនោះ រហូតអវសានកាលទៅហោង ។យើងដូចសត្វតិរិច្ឆាន តើយើងយកមុខទៅ
ទុកឯណា? ម្យ៉ាងទៀត អ្នកចិត្តល្អក្តី អ្នកចិត្តអាក្រក់ក្តី កាលគេហុចរបស់មកឲ្យយើង
ដោយដៃគេ យើងយកដៃទៅទទួលទានគេ ចុះដៃជាដៃ ជើងជាជើងមាត់ជាមាត់ ដូច
គ្នាទាំងអស់ ម្តេចក៏ដៃគេគ្មានសំពេះសុំអ្នកណា? មាត់គេមិនហានិយាយសុំអ្នកនា?
អន់អ្វីតែដៃជើងមាត់យើងជាងគេម្ល៉េះ ? បងគិតមើលចុះ ប្អូនថាប៉ុណ្ណេះខុសឬត្រូវ?»
។ «បើដូច្នោះ ប្អូនចេះចាំការងាររបស់ឪពុកយើងដែរឬ? »បងសួរទៅប្អូនវិញ ។ «អើ!
មិនងីទេបង! ប្អូនចាទាំងអស់, បងកុំព្រួយ! កុំគិតទៅសូមទាន ឬស៊ីឈ្នួលឲ្យកម្លាំងគេ
ប្រើ វាថោកខ្លួនណាស់ យើងនេះមិនមែនជាសត្វតិរិច្ឆាន គេវាយឯកើតវាយឯលិចដូច
សុខនពេកទេ ឪពុកគាត់ទុកកាំបិតព្រាឲ្យមួយដែរតើ! យើងទៅព្រួយង្វី សត្វបើគ្រាន់
ចិញ្ចឹមជីវិតមួយប៉ុណ្ណឹង ។ «អើ! បើយ៉ាងហ្នឹង ប្អូនគិតការងារឪពុកទៅចុះ ។ ឯប្អូនជា
ក្មេងមានប្រាជ្ញា ក៏ប្រារព្ធធ្វើជុចកើត យកទៅដាក់ត្រីបានដូចបំណង ។ លុះថ្ងៃក្រោយ
កន្លងមកទៀត ប្អូនអង្គុយគិតតែម្នាក់ឯង មិនចេញវាចាប្រាប់បងសោះថា «ឪពុកអញ
គាត់ចេះធ្វើជុចដាក់ត្រីប៉ុណ្ណោះ ឯសត្វឯទៀតៗ គាត់ដាក់ជុចមិនបានឃើញថា ប្រាជ្ញា
គាត់នៅខ្សោយណាស់, បើដូច្នោះ អញរកឧបាយនឹងធ្វើជុចដាក់សត្វម្រឹគ មានសត្វ
ជ្រូកព្រៃ ឈ្លូស រមាំងជាដើម ។ លុះគិតឃើញដូច្នោះហើយ ក៏និយាយប្រាប់បង
«បង! យើងគិតទៅរកដាក់ជុចឯព្រៃវិញ ក្រែងបានជាប់ជ្រូកព្រៃ ឈ្លូស រមាំង ជាសត្វ
ធំ ៗ មានសាច់ច្រើន» ។ បងក៏សុខចិត្តតាមប្អូនទាំងអស់ ព្រោះយល់ឃើញថា ប្អូន
ចេះចាំកិច្ចការរបស់ឪពុកពិតប្រាកដមែន, ហើយក៏បណ្តើរគ្នាពិរនាក់បងប្អូន ចូលទៅ
ក្នុងព្រៃស្រោងជាទីរហោស្ថាន ។ ទៅដល់ពាក់កណ្តាលព្រៃ បងស្រេកទឹកយ៉ាងខ្លាំង
ក៏និយាយប្រាប់ប្អូនថា «ប្អូន! បងស្រេកទឹកណាស់! រកទឹកឯណាផឹកបាន?» ។ ប្អូន
ឆ្លើយថា «កាលឪពុកយើងរស់នៅ បើដើរទៅទីណាដែលគ្មានទឹក គាត់តែងជីដីត្រង់
កន្លែងណាសើមៗ យូរៗទៅ ចេញទឹកបាន, បើដូច្នេះ បងជីលមើល!» ។ «ជីកឯណា
កើត រប់អស់កម្លាំងយ៉ាងនេះ» ។ «អើ! បើដូច្នោះ ចាំដើរទៅខាងមុខបន្តិចសិន ក្រែង
ជួនប្រទះទឹក» ។ ដើរបានបន្តិចទៅ ក៏ជួបប្រទះត្រពាំងមយយមានទឹកថ្លា ពាសពេញ
ដោយផ្កាឈូកផ្លែឈូក បងប្អូទាំងបិរនាក់ ក៏នាំគ្នាងូតទឹក ផឹកទឹក បេះផ្លែឈូកស៊ីតាម
សប្បាយហើយក៏ទៅសម្រាននៅក្បែរមាត់ត្រពាំងនោះ មួយស្របក់ ។ លុះមានកម្លាំង
ល្មនឹងដើរទៅទៀតបាន ក៏នាំបងប្អូនដើរទៅ ទៅដល់ព្រៃធំមួយ ឈ្មោះព្រៃហិមពាន្ត
មិនដែលមានមនុស្សណាទៅដល់សោះ បានឃើញពួកសត្វម្រឹគជាច្រើននៅអាស្រ័យ
ក្នុងព្រៃនោះ ប្អូននិយាយនឹងបងថា «បង! យើងឈប់នៅក្នុងព្រៃនេះហើយ មើលទៅ
ព្រៃនេះសម្បូណ៌សត្វម្រឹគិម្រឹគាណាស់, យើងគិតធ្វើជាធ្នះមួយនៅលើចុងឆើ ហើយខ្ញុំ
រកផ្តៅមកធ្វើជុចដាក់សត្វទាំងនោះ យកមកធ្វើជាចំណីអាហារ» ។ ប្អូនធ្វើហើយ ឲ្យ
បងនៅអាស្រ័យលើធ្នេះនោះទៅ ខ្លួនទៅរកបោចផ្តៅ យកមកធ្វើជុចដាក់សត្វព្រៃ
រៀបធ្វើជាចំណារចារជុំវិញព្រៃ ហើយទុកតែផ្លូវ១ ល្មមសត្វនោះដើរចូលបាន ដូចជា
ធ្វើកន្លែងដាក់ត្រីដែរ ។ ពេលនោះ មានជ្រូកព្រៃមួយដើរសំដៅពីនាយមក ហាក់ដូច
ជាគ្មានកោតក្រែងដល់អ្វីសោះ ដើរមកតាមចន្លោះផ្លូវដែលកុមារនោះចារ ទៅដល់
ត្រង់កន្លែងដាក់ជុច ក៏ស្រាប់តែជាប់គ្នុងជុចកុមារ។ ជ្រូកនោះខំបម្រះននៀលរើយ៉ាង
ណាក៏មិនរួច ជុចរឹតរួតជ្រូកព្រៃនោះយ៉ាងតឹង ស្ទើរតែដកដង្ហើមមិនរួច ។ មិនយូរ
ប៉ុន្មានជ្រូកនោះក៏ដាច់ខ្យល់ស្លាប់ទៅ ។ កុមារទាំងពីរ ឃើញជ្រូកព្រៃជាប់ជុចស្លាប់
ដូច្នោះហើយ ក៏ត្រេកអរពេកណាស់ នាំគ្នាដោះអូសចេញពីជុច គិតយកមកអាំងឆ្អើរ
ធ្វើជាអាហារបរិភោគ ។ ជូនជាវេលានោះ ដែកភ្លើងដែលដាក់ក្នុងហោប៉ៅអាវបង ក៏
អស់ប្រឆេះរលីង គ្មានអ្វីធ្វើភ្លើងនឹងបង្កាត់អាំងឆ្អើរជ្រូក, បងទាល់គំនិត មិនដឹងគិត
ធ្វើយ៉ាងណា ។ ឯប្អូនជាក្មេងមានគំនិត បានដឹងជាក់ប្រាកដពីកាលឪពុកនៅ នាំទៅ
ព្រៃ បើគ្មានភ្លើងបង្កាត់ចម្អិនអ្វីៗ គាត់តែងទៅកាប់ឫស្សីស្ងួតមកកួតគ្នា ឲ្យកើតជា
ភ្លើង ដុតអាំងបានតាមប្រាថ្នា ហើយបានចាំទុកក្នុងចិត្តរួចស្រេច ។ វេលានោះ ប្អូន
និយាយប្រាប់បងថា «កាលពីឪពុកយើងគាត់នៅ បើគាត់ទៅព្រៃគ្មានភ្លើងដុតអាំងអ្វីៗ
គាត់គាប់ឫស្សីយកមកកួតគ្នា ឲ្យកើតជាភ្លើងបាន, បើដូច្នោះ បងទៅចាំសត្វក្នុងទីនេះ
ចុះ ខ្ញុំទៅរកកាប់ឫស្សីស្ងួតយកមកកួតធ្វើភ្លើងអាំង» ថាតែប៉ុណ្ណេះហើយ ក៏ទៅរក
កាប់ឫស្សីបានយកមក ធ្វើតាមតម្រាឪពុកកើតមែន អាំងឆ្អើរជ្រូកនោះទៅតាម
បំណង ឆ្អិនបានបរិភោគក្នុងវេលានោះទៅ ។ កុមារទាំងពីរនៅអាស