ភ្នំជីសូ ស្ថិតក្នុង ភូមិស្លាឃុំរវាង ស្រុកសម្រោង ខែត្តតាកាវ
មានចំងាយប្រហែល៦២គីទ្បូមែត្រពីទីក្រុងភ្នំពេញ គេអាចធ្វើដំណើរពី ទីក្រុងភ្នំពេញ
ទៅកាន់ទីនោះបាន តាមផ្លូវជាតិលេខ២ កាត់តាម ស្រុកបាទី និងប្រសាទ្យនាងខ្មៅ
ដោយចំណាយពេល១ម៉ោង បន្ទាប់មក បត់ចូលតាមផ្លូវលំចំងាយ៥គីទ្បូមែត្រពីផ្លូវជាតិ។ ប្រសិនបើគេធ្វើដំណើរពី វិញ គេចំណាយពេលត្រឹមតែ១៥នាទី ប៉ុណ្ណោះក្នុងចំងាយផ្លួវ១៧គីទ្បូមែត្រ។
ប្រាសាទភ្នំជីសូរបានស្ថាបនាលើខ្នងភ្នំមួយមានកំពស់ ៣៨០ម៉ែត្រ នៅដើមសតវត្សរ៍ទី១១ (១០០២-១០៥០) ដោយព្រះបាទសូរ្យវរ្ម័នទី១ សំរាប់ឧទ្ទិសដល់ព្រហ្មមញ្ញសាសនា ប្រាសាទនេះសាងសង់អំពីថ្មភក់ និងលីប៉ូនីត មានបណ្តោយ ៦០ម និងទទឹង ៥០ម និងមានថែវ២ជាន់ព័ទ្ធជុំវិញ។ ថែវទី២ មានទំហំតូចជាងថែវទី១ និងនៅចំកណ្តាល មានទីសក្តារៈមួយដែលសំខាន់ ហោយមានទ្វារឆ្លាស់ពីរ ខាងក្នុងមានបដិមាករមួយធ្វើអំពីឈើ។ ដោយឡែកទៀត គេប្រទះឃើញក្បាច់ចំលាក់យ៉ាងល្អប្រណិតនៅផ្តែរ និងសរសរពេជ្រ។
No comments:
Post a Comment